ក្រុមហ៊ុនយើងខ្ញុំមានមោទនភាពយ៉ាងជ្រាលជ្រៅជូនចំពោះ ដៃគូរអាជីវកម្ម បុគ្គលិក កម្មករ និយោជិត ដែលជាសមាជិក ដ៏សំខាន់របស់ក្រុមហ៊ុន Cam-First-25h Co., Ltd. យើងខ្ញុំ ដោយក្តីសង្ឃឹមថាសមាជិកទាំងអស់ និងចេះអភិវឌ្ឍន៍បង្កើន សមត្ថភាព ជំនាញ ចំណេះដឹងបន្ថែម ព្រមទាំងមានជំនឿជាក់ថា យើងទាំងអស់គ្នា នឹងសប្បាយរីករាយដោយបាន ចូលរួមដើរតួនាទី យ៉ាងសំខាន់ ជាមួយក្រុមហ៊ុននេះដែល មានគោលដៅឆ្ពោះទៅកាន់វឌ្ឍនភាព ឧត្តមភាព និងប្តេជ្ញាចិត្តធ្វើការជាក្រុម ។
ក្រុមហ៊ុន Cam-First-25h Co., Ltd. នេះបានចាប់ផ្តើមដំណើរការក្នុងព្រះរាជាណាចក្រកម្ពុជា នៅកំឡុងឆ្នាំ ២០១៦ ។ ចាប់ពីពេលនោះមកក្រុមហ៊ុនបានផ្តើមយកចិត្តទុកដាក់ពិសេសលើការហ្វឹកហ្វីន បុគ្គលិក កម្មករ និយោជិត ទៅលើបញ្ហា ផលិតភាព គុណភាព នឹងការប្រកួតប្រជែង ។ នៅក្នុងកំឡុងពេលដែលសហការ ធ្វើការជាមួយក្រុមហ៊ុនរបស់យើងខ្ញុំ សមាជិកទាំងអស់ នឹងទទួលបាននូវលក្ខខណ្ខវិនិយោគ លក្ខខណ្ខការងារដ៏ល្អដែលប្រកបទៅដោយគតិច្បាប់ និងផ្តល់ផលប្រយោជន៍រួម ។
សម្រាប់គោលបំណងចម្បងនៃការបង្កើតឯកសារលក្ខន្តិកមួយច្បាប់នេះ គឺដើម្បីឲ្យនិយោជក បុគ្គលិក កម្មករ និយោជិត បានទទួលផលប្រយោជន៍អំពីការណែនាំរបស់ឯកសារនេះ ហើយក៏ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ឲ្យនិយោជក បុគ្គលិក កម្មករ និយោជិត នៅក្នុងក្រុមហ៊ុន Cam-First-25h Co., Ltd. គ្រប់រូប គ្រប់ផ្នែក គ្រប់ក្រុម ធ្វើការសិក្សាហើយកំណត់ចំណាំនូវសារសំខាន់ដែលជាមាគ៌ានាំទៅកាន់ការធ្វើការងារដ៏មានប្រសិទ្ឋភាពខ្ពស់ និងក៏ជាភ័ស្តុតាងជាមាគ៌ាដំណោះស្រាយ ដើម្បីអនុវត្តន៍ជៀសវាងការជជែកវែកញែកដែលគ្មានមូលដ្ឋានគ្រឹះ ។ ដែលឯកសារនេះមានន័យស្របទៅតាមច្បាប់នៃការរៀបចំសុខុមាលភាព សុវត្ថិភាពរបស់ បុគ្គលិក កម្មករ និយោជិត ដែលមកបម្រើការងារនៅក្នុងក្រុមហ៊ុននេះ ។
ឯកសារនេះបានធ្វើការកែសម្រួលយ៉ាងត្រឹមត្រូវដែលធ្វើឲ្យ និយោជក បុគ្គលិក កម្មករ និយោជិត ទទួលបាននូវព័ត៌មានយ៉ាងច្បាស់លាស់ និងប្រសើរ ។ ក្រុមហ៊ុនសង្ឃឹមថា ការបង្កើត និងចែកចាយនូវឯកសារនេះអាចធ្វើឲ្យកើតប្រយោជន៍ដ៏មហាសាលចំពោះសមាជិក សមាជិកាធ្វើការសិក្សា ដកពិសោធន៍ ឬសម្រេចចិត្ត ។ សហការងារនឹងយល់ថា ក្រុមហ៊ុន Cam-First-25h Co., Ltd. មានគោលការណ៍ច្បាប់ត្រឹមត្រូវ ដែលផ្តល់ប្រយោជន៍គ្រប់គ្រាន់សមស្របតាមច្បាប់ការងាររបស់ ព្រះរាជាណាចក្រកម្ពុជា ដែលជាមូលហេតុចម្បងដើម្បីឲ្យដំណើរការការងាររបស់ក្រុមហ៊ុន Cam-First-25h Co., Ltd. ប្រព្រឹត្តទៅយ៉ាងរលូនអាចជឿរទុកចិត្តបាន ។
សូមឲ្យសមាជិកទាំងអស់ទទួលបាននូវជោគជ័យគ្រប់ៗគ្នា សូមអរគុណ !
រាល់សមាជិក និយោជក បុគ្គលិក កម្មករ និយោជកទាំងអស់ត្រូវតែ មានវិន័យក្នុងការងារ ចេះអភិវឌ្ឍន៍ចំណេះដឹង ឬជំនាញថ្មី កែសម្រួលយុទ្ធវិធីការងារអ០យស្របតាម កាលះទេសះ ត្រូវគ្រប់គ្រងជទុនវិនិយោគយ៉ាងរឹងមាំជាមួយដៃគូរវិនិយោគ អ្នកផលិត បុគ្គលិក កម្មករនិយោជិត និងអនុវត្តន៍អោយបានតាមស្តង់ដាពិភពលោក ។
រាល់ដៃគូរអាជីវកម្ម វិនិយោគិន និយោជក បុគ្គលិក កម្មករ និយោជិត ទាំងអស់របស់ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង ខូអិលធីឌី (Cam First 25h Co., Ltd.) គឺជាអ្នកជំនួញដែលមានការទទួលខុសត្រូវខ្ពស់ និងជាអ្នកជំនួញដែល ពង្រីកវិសាលភាពនៃចំនេះដឹង គ្រប់ទីកន្លែង ដើម្បីជោគជ័យជានិរន្ត ។
ខេមហ្វឺស២៥ម៉ោង ខូអិលធីឌី(Cam First 25h Co., Ltd.) លើកកម្ពស់ដៃគូរអាជីវកម្ម វិនិយោគិន បុគ្គលិក កម្មករ និយោជិត នឹងអតិថិជនដែលជាអ្នកមានចំណែករួម និងជាពេជ្រដ៏មានតម្លៃ របស់ក្រុមហ៊ុន យើងមានការយកចិត្តទុកដាក់យ៉ាងខ្ពស់នូវការកាត់បន្ថយភាពក្រីក្រ តាមរយះធនធានរបស់យើង និងធ្វើការអភិវឌ្ឍន៍ជំនាញការងារដោយផ្តោតទៅលើដៃគូរអាជីវកម្ម វិនិយោគិន បុគ្គលិក កម្មករ និយោជិត បណ្តាញគ្រប់ផ្នែករបស់ក្រុមហ៊ុន នឹងទ្រៀមខ្លួន រួចជាស្រេចសម្រាប់បំរើសេវាកម្មជូនគ្រប់ដៃគូរពាណិជ្ជកម្ម អោយពេញចិត្តបំផុត ។
- ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង អចនវត្ថុ (Cam First 25h Real-Estate).
- ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង អចនវត្ថុ (Cam First 25h Food & Beverage).
- ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង សេវាកម្មសន្តិសុខ (Cam First 25h Security Service).
- ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង សេវាកម្មបោកគតក់ (Cam First 25h Laundry).
- ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង សេវាកម្មសំអាត (Cam First 25h Cleaning service).
- ក្រុមហ៊ុន ខេមហ្វឺស២៥ម៉ោង វិស័យអប់រំ (Cam First 25h Education).
1-សេវាកម្មបច្ចុប្បន្ន (Current Service)
- សេវាជួយទិញ ជួល & លក់ (Buy Rent & Sale Brokerage).
- គ្រប់គ្រងការលក់និងទីផ្សារ (Projects Sale & Marketing).
2-សេវាកម្មអនាគត (Future Service)
- វាយតម្លៃអចលនទ្រព្យ (Evaluate real estate).
- គ្រប់គ្រងអចលនទ្រព្យ (Property Managements).